Our website uses necessary cookies to enable basic functions and optional cookies to help us to enhance your user experience. Learn more about our cookie policy by clicking "Learn More".
Accept All Only Necessary Cookies
ikon នាទីកំណាព្យ ភាគ៥

9.3 by Library


Aug 10, 2019

Tentang នាទីកំណាព្យ ភាគ៥

Indonesia

Puisi menit, puisi belasungkawa, komentar puitis, pernikahan, harus dijaga

នាទីកំណាព្យ ភាគ៥

កំណាព្យតបគុណ, កំណាព្យអធិប្បាយស្រាយមង្គលសូត្រ, ត្រូវរក្សាសាមគ្គីធម៌រវាងអ្នកក្រ, របាយការណ៍, អត្ថបទកំណាព្យ ទំព័រអប់រំចិត្ត, អក្សរសាស្ត្រខ្មែរ, ភាសាខ្មែរ, ថ្នាក់ទី១, ថ្នាក់ទី២,ថ្នាក់ទី៣,ថ្នាក់ទី៤, ថ្នាក់ទី៥, ថ្នាក់ទី៦, ថ្នាក់ទី៧, ថ្នាក់ទី៨, ថ្នាក់ទី៩, ថ្នាក់ទី១០, ថ្នាក់ទី១១, ថ្នាក់ទី១២

កំណាព្យតបគុណ

កំណាព្យអធិប្បាយស្រាយមង្គលសូត្រ

ត្រូវរក្សាសាមគ្គីធម៌រវាងអ្នកក្រ

របាយការណ៍

អត្ថបទកំណាព្យ ទំព័រអប់រំចិត្ត

អក្សរសាស្ត្រខ្មែរ, ភាសាខ្មែរ, ថ្នាក់ទី១, ថ្នាក់ទី២,ថ្នាក់ទី៣,ថ្នាក់ទី៤, ថ្នាក់ទី៥, ថ្នាក់ទី៦, ថ្នាក់ទី៧, ថ្នាក់ទី៨, ថ្នាក់ទី៩, ថ្នាក់ទី១០, ថ្នាក់ទី១១, ថ្នាក់ទី១២

អ្នកថា និងអ្នកធ្វើ

អ្នកថាចាំថាមិនអស់ពាក្យ ក្រឡេកបែរងាកទាស់ទាំងអស់

អ្នកធ្វើស្រវាគ្រប់ចន្លោះ ស្ងាត់ៗធ្វើអស់ត្រូវមាត់ទៀត។

អ្នកថាប្រសព្វមានទ្រឹស្តី មិនដែលខុសអីចំពោះញាតិ

ឃើញតែប៉ោចៗមិនសល់ស្នៀត ចិត្តវិញចង្អៀតទាស់មិនឈប់។

អ្នកធ្វើបែកញើសហូររហាម ងាកឆ្វេងបែរស្តាំបម្រើសព្វ

ដាក់នេះខុសនោះសឹងនឹងឡប់ ត្រូវមាត់គេជាប់មិនលោះពេល។

អ្នកថាឈរថាច្រត់ចង្កេះ ការពិតមិនខ្មេះស្តីច្រំដែល

ឧស្សាហ៍តែមាត់ដៃមិនដែល ស្រវាក្រវែលកិច្ចការអ្វី។

ថ្វីបើត្រូវមាត់ត្បិតខំធ្វើ ក៏គង់ប្រសើរជាងទ្រឹស្តី

ព្រោះនាំប្រយោជន៍ជូនផែនដី មិនស្តីប៉ោចៗប្រយោជន៍សូន្យ។

ផ្កាយ និងព្រះចន្ទ្រ

១ ផ្កាយរះសែនខ្ពស់ឆ្ងាយហួសដី រះមួយរាត្រីអួតលោកា

បញ្ចេញពន្លឺព្រិចៗថ្លា មិនយល់ទុក្ខាសត្វរស់រាន ។

២ ហ្វូងផ្កាយច្រើនមូមីដេរដាស ត្រចង់ត្រចះលើវិមាន

មហាមេឃាជាជើងពាន គាំទ្រឲ្យមានពន្លឺផ្កាយ ។

៣ ផ្កាយរះត្រឹមបង្អួតលោកា មិនដូចចន្ទ្រថ្លាស្ម័គ្រចិត្តកាយ

បំភ្លឺសព្វសត្វឲ្យសប្បាយ តែគួរឲ្យស្ដាយមេឃលេបបាត់ ៕

ស្រណោះគ្រាដើម

១. ដើមឡើយធម្មជាតិស្រស់ត្រកាល វិសេសវិសាលត្រជាក់ចិត្ត

រុក្ខជាតិបៃតងក្រាលប្រណីត សោភ័ណដាមដិតស្អិតនេត្រា ។

២. វាលស្រែដើមស្រូវគួរគយគន់ បក់ស្លឹកទោទន់រីកស្រស់ថ្លា

ត្នោតឈរអួតរាងយ៉ាងសង្ហា ខ្ពស់ទាបត្រៀបត្រាតាមភ្លឺស្រែ ។

៣. ដើមឈើតូចធំច្រើនក្រាស់ក្រៃ ញឹកដូចម្រាមដៃដុះហូហែ

មានច្បាប់ក្រឹត្យក្រមដោតដាំថែ បរទេសផងដែរជញ្ចក់មាត់ ។

៤. អនិច្ចាឥឡូវសែនស្រណោះ អ្វីៗទាំងអស់មិនប្រាកដ

ទឹកដីប្រែប្រួលជ្រួលបែនបត់ ធ្លាក់ខ្លួនកំសត់សោះកក្រោះ ។

៥. ព្រៃឈើរលាយបាត់សំណើម ដែលធ្លាប់ជួយផ្ដើមជីវិតរស់

ត្នោតកេរ្ដិ៍ដូនតាក៏រលស់ ចិត្តនឹកស្រណោះគ្រាកន្លង ៕

ម្ចាស់ជីវិត

កថាដើម

១. គោក្របីសេះសត្វបម្រើ ជីវិតសុំផ្ញើលើដៃមនុស្ស

ផ្លូវភក់ផ្លូវគោកប្រឹងទម្លុះ គោក្របីពុះពារដល់ត្រើយ ។

២. កម្លាំងសិងប្រៀបម៉ាស៊ីនបាន ជួយម្ចាស់ថ្កើងថ្កានបានល្ហែល្ហើយ

បានស្មៅមួយកងស៊ីឲ្យស្បើយ មានកម្លាំងហើយព្រោះផ្ទៃឆ្អែត ។

៣. ស្រេកទឹកមិនដឹងប្រាប់ដូចម្ដេច ស្រេកខ្លាំងឬតិចត្រូវដឹងហេតុ

មិនចេះហាស្ដីឈើញក្រឡែត ឆ្អែតឬមិនឆ្អែតមិនហ៊ានទារ ។

៤. ទោះមនុស្សឬសត្វតែងចង់រស់ ហូបឆ្អែតមួយពោះព្រោះសង្ខារ

ពេលមានកម្លាំងមិនទៅណា ប្រើតាមប្រាថ្នាចិត្តលោកម្ចាស់ ៕

ដកស្រង់ចេញពីសៀវភៅ “សមូហកម្មអក្សរសិល្ប៍ នូ ហាច”

កំនាព្យគឺជាកម្រងពាក្យសំដី ដែលមានការចាប់ចុងចួនពិរោះរណ្តំណែងណង មានឃ្លា មានល្បះ និងមានកម្រិតចំនួនព្យាង្គជាកំណត់... កើតចេញពីទឹកចិត្តរំភើប និងធ្វើឲ្យអ្នកផងរំភើបជាមួយ។

ឧទាហរណ៍ ៖

កាច់ធ្មុងច្រកស្មុក ដើរចូលក្នុងស្រុក ធ្វើឫកអាចារ្យ

ភូតភរប្រជា បានច្រើនកាលណា ពាក់ធ្មុងសង្ហារ

សាហាវលើសដើម។

ខ្មែរអឺយរឿងពិត ខ្មែរតោងពិនិត្យ គិតគ្រប់ដង្ហើម

ខ្មែរបីលានប្លាយ ស្លាប់ឈាមសើមៗ កុំភ្លេចរឿងដើម

ស្នាដៃប៉ុលពត។

ធាតុរបស់កំណាព្យ

នៅក្នុងកំណាព្យមានធាតុសំខាន់ៗ ដូចតទៅនេះ ៖

ព្យាង្គ ៖ សំឡេងមួយម៉ាត់ៗ នៅក្នុងកំណាព្យ។

ឃ្លា ៖ ព្យាង្គច្រើនរួមគ្មាន បានជាឃ្លា។

ល្បះ ឬ ល្បះខ័ណ្ឌ ៖ ឃ្លាច្រើនរួមគ្នាមក ដោយមានខ័ណ្ឌ។

ព្យាង្គនិងពាក្យ

ព្យាង្គ ៖ គឺសំឡេងចេញមកម្តង ទោះបានន័យក្តី មិនបានន័យក្តី។ ឧ. ក-គ-តិ-កិ-បង-សុំ-ទៅ-ឆាន់-ឮ

ពាក្យ ៖ គឺសំឡេងចេញមកម្តងក្តី ឬច្រើនដងក្តី មានន័យគ្រប់គ្រាន់។ ឧ. (ពាក្យ១ព្យាង្គ) ក- ខ-ឈប់-គិត-ពេញ, (ពាក្យ២ព្យាង្គ) សំដី-សម្រស់-ប្រសាសន៍-សម្បតិ្ត, (ពាក្យ៣ព្យាង្គ) អន្តរធាន- វិនិច្ឆ័យ-កេងប្រវ័ញ្ច, (ពាក្យ៤ព្យាង្គ) មមើមមាយ- អណ្តែតអណ្តូង-ឆពណ្ណរង្សី

ពាក្យពេចន៍និងពាក្យសម្ផស្ស

ពាក្យពេចន៍ ៖ សម្រាប់រំលេចន័យខ្លឹមសាររបស់អត្ថបទកំណាព្យឲ្យលេចធ្លោឡើង ឲ្យអត្ថបទនោះមានសោភ័ណខ្ពស់ ពោលគឺបង្កើតរូបារម្មណ៍ និងបំផុសឲ្យដឹងច្បាស់ពីគំនិតរបស់អត្ថបទ ចង់និយាយយ៉ាងណាៗនោះ។

ពាក្យសម្ផស្ស ៖ គឺជាពាក្យគន្លឹះចួន ឬហៅចំណាប់ចុងចួន ដែលធ្វើឲ្យរូបភាព ឬទម្រង់នៃអត្ថបទកំណាព្យមានសម្រស់ល្អឡើង ប្រកបដោយលក្ខណៈចួនផ្ទួនរណ្តំ។ គេចែកពាក្យសម្ផស្សជាពីរគឺ ៖

ពាក្យសម្ផស្សក្នុង ៖ គឺសំគាល់លើចំណាប់ចួនផ្ទួនរណ្តំ ដែលស្ថិតក្នុងឃ្លាជាមួយគ្នា។ ឧ. ស្រីប្តីពីរបីពុំគាប់រាប់

ពាក្យសម្ផស្សក្រៅ ៖ គឺសំគាល់ចំណាប់ចួន ផ្ទួន រណ្តំ ...

១. កំណាព្យតបគុណ

២. កំណាព្យអធិប្បាយស្រាយមង្គលសូត្រ

៣. ត្រូវរក្សាសាមគ្គីធម៌រវាងអ្នកក្រ

៤. របាយការណ៍

៥. អត្ថបទកំណាព្យ ទំព័រអប់រំចិត្ត

Apa yang baru dalam versi terbaru 9.3

Last updated on Aug 10, 2019

Minor bug fixes and improvements. Install or update to the newest version to check it out!

Terjemahan Memuat...

Informasi APL tambahan

Versi Terbaru

Permintaan នាទីកំណាព្យ ភាគ៥ Update 9.3

Diunggah oleh

Aung Lay

Perlu Android versi

Android 4.0.3+

Tampilkan Selengkapnya

នាទីកំណាព្យ ភាគ៥ Tangkapan layar

Komentar Loading...
Bahasa
Bahasa
Berlangganan APKPure
Jadilah yang pertama mendapatkan akses ke rilis awal, berita, dan panduan dari game dan aplikasi Android terbaik.
Tidak, terima kasih
Mendaftar
Berlangganan dengan sukses!
Anda sekarang berlangganan APKPure.
Berlangganan APKPure
Jadilah yang pertama mendapatkan akses ke rilis awal, berita, dan panduan dari game dan aplikasi Android terbaik.
Tidak, terima kasih
Mendaftar
Kesuksesan!
Anda sekarang berlangganan buletin kami.